ថ្ងៃច័ន្ទ ០១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានចូលរួម កិច្ចប្រជុំស្ដីពីការផ្ទៀងផ្ទាត់ និងបូកសរុបក្បាលដីតំបន់៣ ដែលប្រជាពល រដ្ឋអាស្រ័យផល មុននិងក្រោយឆ្នាំ២០១២ នៅសាលាស្រុកក្រគរ ក្រោមការដឹកនាំ ផ្ទាល់ពី ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត និង ដោយមានការចូលរួម លោក លីវ សេងហ៊ីម អភិបាលស្រុក នាយខណ្ឌរដ្ឋបាលជលផល ផ្នែក និងនាយសង្កាត់ជលផល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម