មាតិកា
កិច្ចប្រជុំ យោបល់ជ្រេីសរេីសអាទិភាពតំបន់ប៉ូលសេដ្ឋកិច្ច និងកំណត់តំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចចំនួន២ ព្រមទាំងកំណត់នូវអាទិភាពគម្រោងសម្រាប់អនុវត្តជំហានទី២ នៃគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ
ចេញ​ផ្សាយ ២៣ ធ្នូ ២០២១
58

ថ្ងៃពុធ៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ស៊ុន វណ្ណ ទីប្រឹក្សាកម្មវិធីASPIRE បានចូលរួមកិច្ចប្រជុំ ក្រោមអធិបបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ និង លោក ឃួច លីនី អគ្គនាយករងបច្ចេកទេសក្រសួងអភិវឌ្ឍនជនបទ ស្តីពីវេទិកាពហុភាគី (MSP) ដេីម្បីផ្តល់យោបល់ជ្រេីសរេីសអាទិភាពតំបន់ប៉ូលសេដ្ឋកិច្ច និងកំណត់តំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចចំនួន២ ព្រមទាំងកំណត់នូវអាទិភាពគម្រោងសម្រាប់អនុវត្តជំហានទី២ នៃគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដេីម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMAT) ។ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ គម្រោងនេះត្រូវបានជ្រេីសស្រុកចំនួន២ក្នុងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ច មានស្រុកវាលវែង និងស្រុក
កណ្តៀង ។

ចំនួនអ្នកចូលទស្សនា
Flag Counter