មាតិកា
ពិធីដាក់ឱ្យប្រេីប្រាស់ជាផ្លូវការគោលនយោបាយធនធានមនុស្ស​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​
ចេញ​ផ្សាយ ២៣ ធ្នូ ២០២១
63

ថ្ងៃពុធ ០៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមពិធីដាក់ឱ្យប្រេីប្រាស់ជាផ្លូវការគោលនយោបាយធនធានមនុស្ស​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រោមអធិបតីភាពឯឧ​ វេង​ សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងមានការអញ្ជេីញចូលរួមពីរដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ក្រសួង​ពាក់ព័ន្ធ​ អង្គភាពចំណុះ​ និងមន្ទីរកសិកម្ម​
 រុក្ខាប្រមាញ់​ និងនេសាទរាជធានី​ ខេត្ត​ សរុបចំនួន១៥០រូប។ 

បន្ទាប់ពីដាក់ឱ្យដំណើរការ “គោលនយោបាយធនធានមនុស្ស” ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាគ្រប់ប្រធានអង្គភាពក្រោមឱវាទក្រសួងត្រូវបំពេញភារកិច្ចជួយជំរុញ បង្កើន លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យមន្រ្តីក្រោមឱវាទបានចូលរួមសិក្សារៀនសូត្រ និងបណ្តុះបណ្តាល ដើម្បីពង្រឹង និងពង្រីកទាំងទ្រឹស្តី និងការអនុវត្ត មានសមត្ថភាពក្នុងការបំពេញការងារសាធារណ: ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ដើម្បីឲ្យដំណើរការនៃការអនុវត្ត "គោលនយោបាយធនធាន មនុស្ស" នេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះ ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនបន្ថែមទៀតជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ
យកទៅធ្វើជាត្រីវិស័យ ចង្អុលបង្ហាញដើម្បីឲ្យការអនុវត្តនេះបាន
ចំគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម 
រុក្ខាប្រមាញ់ និងនេសាទក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលជាឆ្អឹង  ខ្នងដ៏រឹងមាំដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋា ភិបាល ជាពិសេសកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០ ធានាបាននូវរដ្ឋបាលសាធារណៈផ្តោតលើប្រជាជនជាស្នូល ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ និងវៃឆ្លាតសំដៅគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌។

ចំនួនអ្នកចូលទស្សនា
Flag Counter