មាតិកា
កិច្ចប្រជុំនៃពិនិត្យវាយតម្លៃ និងធ្វើចំណាត់ថ្នាក់ដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ ២០២២ ជូនមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២៣ ធ្នូ ២០២១
63

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរបានចូលរួមក្នុងកិច្ចប្រជុំនៃពិនិត្យវាយតម្លៃ និងធ្វើចំណាត់ថ្នាក់ដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ ២០២២ ជូនមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅទីស្តីការក្រសួង (សាលប្រជុំលឿងរាជ នៃអគារតេជោសន្តិភាព) ក្រោមអធិបតីភាព ឯកឧត្តម 
នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានគណៈកម្មការចំណាត់ថ្នាក់ ដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ៖ ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម ៖
១. ការធ្វើរបាយការណ៍ ស្តីពីការស្នើសុំដំឡើងឋានន្តរស័ក្តិ និងថ្នាក់ របស់អង្គភាពក្រោមឱវាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២២ ដោយលោក ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងជាសមាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មការចំណាត់ថ្នាក់ ដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ។
២. ពិនិត្យវាយតម្លៃ និងធ្វើចំណាត់ថ្នាក់ដំឡើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ២០២២ ជូន មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
៣. បញ្ហាផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter