មាតិកា
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានដឹកនាំការរុះរើនិងបំផ្លាញចោលនៅ ចំនុចព្រែកជ្រោយយាយហ៊ីង និងប្រឡាយតាពេជ្រព្រំប្រទល់ពោធិ៍សាត់-កំពង់ឆ្នាំង
ចេញ​ផ្សាយ ២៣ ធ្នូ ២០២១
261

ថ្ងៃពុធ ០៣រោច  ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ  ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមមាន លោកនាយ-នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែកក្រគរ នាយ-នាយរងសង្កាត់ សហការជាមួយ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក ដោយមានការចូលរួម ប៉ូលីសសេដ្ឋកិច្ចខេត្ត មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បរិស្ថាន យោធាខេត្ដ ដោយប្រើកម្លាំងសរុបចំនួន៣២នាក់ មធ្យោបាយកាណូតចំនួន០៨គ្រឿង បានចុះទៅរុះរើនិងបំផ្លាញចោលនៅ ចំនុចព្រែកជ្រោយយាយហ៊ីង និងប្រឡាយតាពេជ្រព្រំប្រទល់ពោធិ៍សាត់-កំពង់ឆ្នាំង ។
ជាលទ្ធផលបាន ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
- របាំងសាច់អួន ២៥ ខ្សែ ប្រវែង ៦៧០០ ម៉ែត្រ
- លូកងសាច់អួន ២០ គ្រឿង 
- ក្បាលបរចំនួន ៥ គ្រឿង
- បង្គោលចំរឹងចំនួន ៣០០ ដើម
- ចាក់លែងត្រីចម្រុះ ១៣០គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter