ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយពីគម្រោងប្រើប្រាស់បច្ចេកទេសផ្កាយរណបជាមូលដ្ឋាន និងធានារ៉ាប់រងលើដំណាំស្រូវនៅប្រទេសកម្ពុជា (RIICE III) ។ កិច្ចប្រជុំនេះដឹកនាំដោយលោកបណ្ឌិត សេង វ៉ាង ជាប្រធានអនុវត្តគម្រោង RIICE និងជាប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ដែលមានការចូលរួមពីជំទប់ទី១ ឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ ឃុំត្រពាំងជង ឃុំកណ្តៀង លោកមេភូមិ និងអនុភូមិ ក្រុមការងារគម្រោង RIICE និងមន្ត្រីមន្ទីរ សរុប ១៩នាក់ ស្រី៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម