ថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមយុទ្ធនាការដាំគ្រាប់ត្នោត តាមបន្ទាត់ព្រំ ដីនៅតំបន់៣ ក្នុងភូមិសាស្រ្ត ឃុំអន្សារចំបក់ ដោយមានការចូលរួមពី គណៈអភិបាលស្រុកក្រគរ អជ្ជាធ័រឃុំ មេភូមិ ប្រជាការពារភូមិ យុវជនសសយក ក្រុមយុវជនដើម្បីសន្តិភាព យុវជនស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ និងប្រជាជនមូលដ្ឋានសរុប ១៣៥នាក់/ស្រី២០នាក់។ ជាលទ្ធផល របស់ក្រុមការងារ ឃុំអន្សាចំបក់
មានជារួម :ចំនួន គ្រាប់ត្នោតដែលផ្តល់ជូន សរុប ១១.០២៨គ្រាប់ ប្រវែងត្រូវដាំ ១០.៧៧២ម៉ែត្រ រណ្តៅដាំបាន ៣.០៧៨ រណ្តៅ គ្រាប់ត្នោតដែលបានដាំ ៩.៤២៨ គ្រាប់ ប្រវែងដីនៅសល់ ០០ និងគ្រាប់ត្នោតនៅសល់ ១.៦០០គ្រាប់ ។
៚៚៚ ក្នុងស្រុកក្រគរទាំងមូល មាន៧ឃុំដែលត្រូវ ដាំ(ឃុំ អន្សារចំបក់ ក្បាលត្រាច កំពង់លួង អន្លង់ត្នោត ស្នារអន្សា អូរសណ្តាន់ និងកំពង់ពោធិ៍ ) សម្រេចបានលទ្ធផល ចំនួន គ្រាប់ត្នោតដែលផ្តល់ជូន សរុប ៣៦.០២៦ គ្រាប់ ប្រវែងត្រូវដាំ ៣៨.២០៨ ម៉ែត្រ រណ្តៅដាំបាន ១១.២៨៦ រណ្តៅ គ្រាប់ត្នោតដែលបានដាំ ២៨.៧៦២ គ្រាប់ ប្រវែងដីនៅសល់ ៦.៣២២ ម និងគ្រាប់ត្នោតនៅសល់ ៧.២៦៤ គ្រាប់ ។ ចំពោះករណីមិនទាន់បានដាំគ្រាប់ត្នោត សម្រេច ១០០% ដោយសារតំបន់ខ្លះ នៅមានទឹកច្រើន មិនអាចដាំបាន ។