មាតិកា
យុទ្ធនាការដាំគ្រាប់ត្នោត តាមបន្ទាត់ព្រំ ដីនៅតំបន់៣ ក្នុងភូមិសាស្រ្ត៤ឃុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ ធ្នូ ២០២១
56

 ថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីរាជការខេត្ត ស្រុក កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានឃុំ ភូមិ ប្រជាការពារ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានសហការដាំគ្រាប់ត្នោតនៅដីតំបន់៣  
មានចំនួន ០៤ ឃុំ:
  ១/ឃុំស្រែស្ដុក=១២៦៥៨ម៉ែត្រ ស្មើ ១១០០០គ្រាប់ (៥គោលដៅ÷ ខាងជើងបឹងបាក់ជញ្ជីង, បឹងត្រពាំងប្រងៀង, ផ្លូវឆ្លង, អង្កាំផ្អែម និងក្ទម្ព១ដើម) មានអ្នកចូលរួមសរុបចំនួន ៤២៦នាក់។
  ២/ឃុំកញ្ជរ = ៦២៤៩ម៉ែត្រស្មើរ ៥៤០០គ្រាប់ (៤គោលដៅ÷ ឬស្សី១០០គុម្ព, បឹងស្គុះ, កំពីងកោង-ឈូងសណ្ដាន់ និងស្ទឹងក្បាលក្របី) សរុបអ្នកចូលរួមចំនួន ២៣០នាក់។
  ៣/ឃុំស្យា= ៥១៤២ម៉ែត្រស្មើរ ៤៥០០គ្រាប់ (៣គោលដៅ÷ ទួលដង្គៀបក្ដាម, ស្ទឹងក្រចាប់-បឹងត្បូងខ្លា-បឹងឈ្លើយ និងស្ទឹងក្បាលក្របី) មានអ្នកចូលរួមសរុបចំនួន ១៨៥នាក់។
   ៤/ឃុំកណ្ដៀង= ១៥៨០ស្មើរ ១៤០០គ្រាប់ (២គោលដៅ÷ បឹងគោករំពាក់ និងបឹងខ្លែងឆាត) មានអ្នកចូលរួមសរុបចំនួន ១៥៨នាក់។ សរុបមានប្រវែង ២៥៦២៩ម៉ែត្រ ក្នុងមូលដ្ឋានស្រុកកណ្ដៀង មាន១៤គោលដៅ ប្រើប្រាស់គ្រាប់ត្នោតចំនួន ២២៣០០គ្រាប់ នៅសល់ចំនួន ៧៧០០គ្រាប់ សម្រាប់មូលដ្ឋានឃុំទាំង៤ដាំបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter