ថ្ងៃ អង្គារ ៩ រោច ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៦៥៦ ត្រូវនិងថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំរបស់ក្រុមការងារផ្តល់មតិយោបល់ថ្នាក់ខេត្ត ស្តីពី អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅសាលប្រជុំនៃសណ្ឋាគារពោធិ៍សាត់ សេនជូរី ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណ: អភិបាលខេត្តពោធិ៍សាត់ ដែលរៀបចំឡើងដោយ អង្គការ ស្តារកម្ពុជា ឧបត្ថម្ភគាំទ្រថវិកាដោយ អង្គការ HEKS កម្ពុជា កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី
ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ដូចជា មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរីយោដី ខេត្ត្ពពោធិ៍សាត់,មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ,មន្ទីរបរិស្ថាន,មន្ទីរធនធានទឹក និងឧតុនិយម,ការិយាល័យប្រជាពលរដ្ឋខេត្ត,តំណាងអាជ្ញាធរស្រុក ភ្នំក្រវាញ ស្រុក តាលោសែនជ័យ និងស្រុកកណ្តៀង,មេឃុំ ស្រែស្តុក ឃុំកញ្ជ ឃុំអន្លង់វិល ឃុំលាច ឃុំសន្ទ្រែ ឃុំ សំរោង និងឃុំ ផ្ទះរុង ,បុគ្គលិកអង្គការ ស្តារកម្ពុជា ,អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAFs) សរុបទាំងអស់ចំនួន ៤៧ នាក់ ស្រី០៦ នាក់ ។
៚កិច្ចប្រជុំមានគោលបំណង ជារួមៈ
១.បង្ហាញគំនិតផ្តួចផ្តើមឧបករណ៍គណនេយ្យភាពសង្គមសេវាដីធ្លី និងគោលនយោបាយ ដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ព្រមទាំងស្នើសុំ យោបល់ និងសហការណ៍គាំទ្រ ដើម្បីអនុវត្តសាកល្បងនូវឧបករណ៍គណនេយ្យភាពសង្គមសេវាដីធ្លី.។ ២.បង្កើនកិច្ចសហការ រវាងអង្គការ ស្តារកម្ពុជា (SK) ជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរពាក់ព័ន្ធ អនុវត្តកម្មភាពការងារ លើវិស័យអភិបាលកិច្ចដីធ្លី ការគ្រប់គ្រប់ធនធានធម្មជាតិ និងឆ្លើយតប ទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
៚៚លទ្ធផលកិច្ចប្រជុំ បានធ្វើការពិភាក្សា ស្តីពី សេចក្តី ពង្រាងកញ្ចប់ពត៍មានសម្រាប់ប្រជាពលរដ្ឋ ទាក់ទងការិយាល័យពាក់ព័ន្ធចំនួន៣ក្នុងនោះមានដូចជា:
១. ការិយាល័យប្រជាពលរដ្ឋ ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ស្តីពីការផ្តល់សេវារបស់មន្ត្រីផ្តល់សេវា និងជំនួយការផ្នែកសេវាដីធ្លី
២ ការិយាល័យច្រកចេញចូលតែមួយ ស្តីពីការផ្សាយពីពត៍មានសេវាដីធ្លី និងសំណើរការធ្វើឯកសារដែលទាក់ទងផ្សេងៗ ។៣.ការិយាល័យនិតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ស្តីពី ការដោះស្រាយវិវាទដីធ្លី និងការផ្សព្វផ្សាយពត៍មានច្បាប់ផ្សេងៗ ។