មាតិកា
ការចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ នៅ ឃុំកំពង់លួង រហូតដល់ភូមិ អូរអាកល់ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ ធ្នូ ២០២១
64

ថ្ងៃពុធ១០រោច   ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ  ឆ្នាំ ២០២១ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមានលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ សហកាជាមួយ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដឹកនាំដោយលោក ច្រឹង តាំងលី នាយរងអធិការ បានចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ នៅ ឃុំកំពង់លួង រហូតដល់ភូមិ អូរអាកល់ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុប ១៦នាក់ មធ្យោបាយកាណូតចំនួន ០៤គ្រឿង ជាលទ្ធផល ០១ ករណីរុះរើ
បំផ្លាញចោលវត្ថុតាងរួមមាន :
- របាំងសាច់អួន  ០៦ ខ្សែ ប្រវែង ៦៥០ម៉ែត្រ
- ក្បាលបរចំនួន ចំនួន ០៦ គ្រឿង
- បង្គោលចំរឹងចំនួន ៤៥០ ដើម
-ចាក់លែងកូនត្រីចម្រុះ ២៥ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter