មាតិកា
ទិវាបង្ហាញប្រព័ន្ធកសិកម្មចម្រុះ (ចិញ្ចឹមត្រី ដាំត្រកួន ដាំស្ពៃ និងចិញ្ចឹមមាន់) នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣១ ធ្នូ ២០២១
64

ថ្ងៃព្រហស្បតិ៍១១រោច ខែមិគសិរ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមកម្មវិធី រៀបចំទិវាបង្ហាញប្រព័ន្ធកសិកម្មចម្រុះ (ចិញ្ចឹមត្រី ដាំត្រកួន ដាំស្ពៃ និងចិញ្ចឹមមាន់)  នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់  របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមជំនួយថវិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) សហការជាមួយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក យុន សុផាន តំណាងលោកប្រធាននាយកដ្ឋាន ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីមន្ទីរកសិកម្ម
ខេត្ត  លោកមភូមិ ព្រមទាំងកសិករ សរុបអ្នកចូលរួមចំនួន ២៥នាក់ ស្រ្តី១៣នាក់។
 - តាមរយ:លទ្ធផលនៃការពិនិត្យ និងចុះស្ទង់ទិន្នផល របស់ក្រុមការងារបង្ហាញថា:កសិករបង្ហាញឈ្មោះ អុឹម សំអឿន ភេទស្រី អាយុ ៥២ឆ្នំា បានអនុវត្តបង្ហាញ ប្រព័ន្ធកសិកម្មចម្រុះ (ត្រី ,មាន់ និងត្រគួុន ស្ពៃ)ក្នុងនោះ:
១)បន្លែ
-ចំណាយសរុប: ១៧៥,០០០រៀល
-លក់ចេញតម្លៃ ១៥០០- ២០០០រៀល/គ.ក
-ចំណូលសរុប: ៤០០,០០០រៀល
-ចំណេញសរុប: ២២០,០០០រៀល
២)មាន់
-ចំណាយសរុប: ១,៤៨០,០០០រៀល
-លក់ចេញតម្លៃ ១៦,០០០រៀល/គ.ក
-ចំណូលសរុប: ២,២៨៨,០០០រៀល
-ចំណេញសរុប: ៨០៨,០០០រៀល
៣)ត្រី
-ចំណាយសរុប: ១,៩៧០,០០០រៀល
-លក់ចេញតម្លៃ ៨,០០០រៀល/គ.ក
-ចំណូលសរុប: ៣,២០០,០០០រៀល
-ចំណេញសរុប: ១,២៣០,០០០រៀល

ចំនួនអ្នកចូលទស្សនា
Flag Counter