មាតិកា
កិច្ចពិភាក្សាត្រៀមលក្ខណៈចុះពិនិត្យជាក់ស្តែងលើសំណើសុំធ្វើអនុបយោគ ដោយកាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ចេញ​ផ្សាយ ០៤ មករា ២០២២
104

ថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែ មករា  ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោកប្រធាន-អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានចូលរួមកិច្ចពិភាក្សាលើការត្រៀមលក្ខណៈចុះពិនិត្យជាក់ស្តែងលើសំណើសុំធ្វើអនុបយោគ ដោយកាត់ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ដឹកនាំដោយលោក ប៉ក់ ជាលី អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ នៅសាលប្រជុំមន្ទីរកសិកម្ម  ដែលមានអ្នកចូលរួមសរុប ៦នាក់។ 
៚លទ្ធផលនៃកិច្ចពិភាក្សាក្រុមការងារបានពិនិត្យលើឯកសារនៃការសិក្សាជំហានទី១ របស់រដ្ឋបាលខេត្ត ដូចជាកំណត់ហេតុប្រជុំ អត្តសញ្ញាណកម្មមនុស្ស- អត្តសញ្ញាណដីប្រើប្រាស់-លក្ខណៈប្រើប្រាស់អាស្រ័យផល -ការវាយតំលៃធនធានព្រៃឈើ និង ធ្វើការពិនិត្យលើដីព្រៃសហគមន៍ ជាមួយដីដែលស្នើសុំធ្វើអនុបយោគជាដីសម្បទានសង្គមកិច្ច។ 
៚៚ជាផែនការអនុវត្តបន្ត ក្រុមការងារ ដែលមានសមាសភាព មន្ទីរដែនដី រដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ និងអ្នកពាក់ពន្ធដទៃទៀត និឹងចុះពិនិត្យជាក់ស្តែងនៅទីតាំងដី ចំនួន ៨១៥ហិកតា (ដីគម្របព្រៃឈើ ២០០២) នៅចំណុចដំណាក់ត្រយឹង ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter