៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម
គិតត្រឹម ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវប្រាំង ២០២១-២០២២៖ផែនការ ៩.៥០០ ហត អនុវត្តបាន៣៩.៤២៦ ហត ស្មើ៤១៥,០១%
២- ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង ៖ អនុវត្តបានសរុប ៥២២ហត ស្មើ ៧១,៦០%ផែនការប្រចាំឆ្នាំ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ២០២ហ.ត,ល្ពៅ ៤២ហ.ត, ពោតស១៨៨ហ.ត ម្ទេសគ្រប់ប្រភេទ ៨ហ.ត ដំឡូងជ្វា ២១ហ.ត ឪឡឹក ៦០ហ.ត និងម្នាស់ ១ហ.ត។
៣.ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖អនុវត្តបានសរុប ១.៦៣៥ហតស្មើ១៩,០០%ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត ក្នុងនោះ ពោតក្រហម៤៥៦ហ.ត អំពៅ៥៦ហ.ត ដំណាំល្ង៥០ហ.ត សណ្តែកបាយ ៥៦ហ.ត សណ្តែកអង្គុយ ៨៣ហ.ត សណ្តែកដី៦២ហ.ត ដំឡូងមី ៨៥៤ហ.ត សណ្តែកសៀង ១៤ហ.ត ត្រាវ ១ហ.ត សាគូ១ហ.ត និងខ្ញី ២ហ.ត ។
៤.ការប្រមូលផលស្រូវប្រាំងឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២២៖ អនុវត្តបាន ៣៩.៣៩០ហ.ត ស្មើនឹង១.៨៥% ក្នុងនោះ: ផ្ទៃដីខូចខាតចំនួន ២.៩៧៦ហ.ត ផ្ទៃដីស្តារឡើងវិញបាន ២.៤២៩ហ.ត ផ្ទៃដីប្រមូលផលបាន ៣៨.៨៤៣ហ.ត ស្រូវបែកផ្កាចំនួន ៤.១២៤ហ.ត ស្រូវទុំចំនួន ២.២០២ហ.ត និងច្រូតកាត់បាន ៧២០ហ.ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម