មាតិកា
កិច្ចប្រជុំបានណែនាំដល់ក្រុមចំរុះឲ្យពង្រឹងការពារបង្រ្កាបបទល្មើសជលផលនៅក្នុងកន្លែងអភិរក្សជលផលលេខ០៦ និងកំពង់ប្រាក់
ចេញ​ផ្សាយ ០៥ មករា ២០២២
52

ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ០៤ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង បានបើកកិច្ចប្រជុំមួយ ក្រោមការដឹកនាំរបស់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមាន ការចូលរួមពី នាយផ្នែកក្រគរ នាយនាយរងសង្កាត់កណ្ដៀង នាយសង្កាត់កំពង់លួង ប៉ូលីសសេដ្ឋកិច្ចខេត្ត យោធាខេត្ត និងសហការីខណ្ឌជលផល ក្នុងកិច្ចប្រជុំបានណែនាំដល់ក្រុមចំរុះឲ្យពង្រឹងការពារបង្រ្កាបបទល្មើសជលផលនៅក្នុងកន្លែងអភិរក្សជលផលលេខ០៦ និងកំពង់ប្រាក់អោយបានដាច់ខាត ក្នុងករណីបន្ទាន់ត្រូវរាយការណ៍ជូនគណះបញ្ជាការឯកភាពស្រុក ខណ្ឌជលផល និងមន្ទីរកសិកម្ម ជាបន្ទាន់ដើម្បីដោះស្រាយ។ 
រីឯស្ថានភាពកម្ពស់ទឹកនៅក្នុងកន្លែងអភិរក្សជលផល លេខ០៦ មានកម្ពស់ ៣.៧០ ម៉ែត្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter