មាតិកា
ប្រជុំបន្ទាន់ ស្តីពីការពង្រឹងការអនុវត្តការងារវិស័យព្រៃឈើពោធិ៍សាត់ និងរបៀបរបបការងារក្នុងនាមសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់
ចេញ​ផ្សាយ ០៦ មករា ២០២២
69

ថ្ងៃ ពុធ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែ មករា  ឆ្នាំ២០២២  លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំប្រជុំបន្ទាន់ ស្តីពីការពង្រឹងការអនុវត្តការងារវិស័យព្រៃឈើពោធិ៍សាត់ និងរបៀបរបបការងារក្នុងនាមសមត្ថកិច្ចជំនាញរបស់មន្ទីរ ដោយមានការចូលរួមពី លោក ងួន ប៊ុណ្ណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ និង លោក ឡាយ វិសាល ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក នៅសាលប្រជុំមន្ទីរ។ កិច្ចប្រជុំបានដាក់ចេញនៅផែនការសកម្មភាពសំខាន់មានជារួមៈ 
១.ប្រមូលឯកសារទាក់ទងផែនការការគ្រប់គ្រង ការថែរក្សា អភិរក្ស និង អភិវឌ្ឍន៍ទាក់ទងនឹងគម្របព្រៃឈើ ២០០២
 ២.ការរៀបចំបណ្តុះកូនឈើឡើងវិញ 
៣.សហការជាមួយរដ្ឋបាលក្រុង រៀបចំផែនការដាំកូនឈើលំអ ទីក្រុង ត្រៀមកូនឈើធំសម្រាប់ដាំ និងការថែទាំ 
៣.អនុវត្តការងារការបង្រ្កាបការដឹកជញ្ជូន និង ការរុករានដីព្រៃឈើ និងការងារដទៃទៀត
៤.រៀបចំរបាយការណ៍លទ្ធផលការងារសកម្មភាពការងារបានទៀងទាត់ជូនមន្ទីរ និងរដ្ឋបាលខេត្ត 
៥.គ្រប់កិច្ចប្រជុំគណៈអភិបាលខេត្ត/គណៈបញ្ជាការឯកភាព និង កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវមានវត្តមានលោកនាយខណ្ឌរដ្ឋបាល ព្រៃឈើ និងជលផល ឬតំណាង ចួលរួមជាមួយថ្នាក់ដឹកនាំមន្ទីរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter