មាតិកា
ការ ចុះវាយតម្លៃស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូបលើកទី៣ នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៧ មករា ២០២២
57

ថ្ងៃ ព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែ មករា  ឆ្នាំ២០២២ លោក មាស សេត ប្រធានការិយាល័យ ក្សេត្រសាស្រ្ត និង លោក សៅ វណ្ណៈ ប្រធានការិយាល័យសហគមន៍កសិកម្ម បានចុះវាយតម្លៃស្រែផលិតកម្មគ្រាប់ពូជស្រូវសែនក្រអូបលើកទី៣ នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ដោយមានការចូលរួមពី លោក លោកស្រី តំណាងសហគមន៍កសិកម្មស្រករពន្លកថ្មី សរុប ៨នាក់/ស្រី ១នាក់ ក្នុងគោលបំណង ធ្វើការត្រួតពិនិត្យ លើផ្ទៃដី០,៧ ហ.ត នៅដំណាក់កាលស្រូវដាក់ម្សៅ  (ពិនិត្យ ទី១ ពូជលាយ ទី២ ស្មៅហាមឃាត់ និង ទី៣ ជម្ងឺហាមឃាត់)។ជាលទ្ធផល ទទួលបាន :
-ស្ថានភាពស្រូវលូតលាស់ល្អ
-អនុលោមទៅតាម ប គ ព
-គុណភាពនៃការងារផលិតកម្មគ្រាប់ពូជ អនុវត្តបានល្អ 
-ទិន្នផលប៉ានស្មាន់ជាមធ្យម ០៤តោនក្នុង១ហ.ត 
-ស្មៅហាមឃាត់មាន១ដើមក្នុង១០ ម៉ែត្រការ៉េ 
-ពូជលាយគ្មាន និង ជម្ងឺហាមឃាត់គ្មាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter