ថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១១ ខែមករា ឆ្នាំ ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកានដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយ និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចថ្លាន់វៀន និងមុខព្រែកតាឡែន ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផល (១ករណី) បំផ្លាញចោលវត្ថុតាង រួមមាន៖
- របាំងសាច់ឣួន ៩៥០០ ម៉ែត្រ ស្មើនឹង ០២ខ្សែ
- ក្បាលបរចំនួន ០៤ គ្រឿង
- បង្គោលចំនួន ១៨០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៥០គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម