មាតិកា
ការបង្ក្រាបការរុករានទន្រ្ទានដីព្រៃលិចទឹក នៅចំណុច ស្ពានតាថន ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ មករា ២០២២
65

ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១១ ខែមករា ឆ្នាំ២០២២ ក្រុមការងារចំរុះទប់ស្កាត់បង្ក្រាបការរុករានទន្រ្ទានដីព្រៃលិចទឹកដោយមានការចូលរួម សង្កាត់រដ្ឋបាលជលផលកណ្ដៀង ប៉េអឹមស្រុក អធិការដ្ឋាននគរ បាលស្រុកកណ្ដៀង បរិស្ថាន ក្រុមប្រឹក្សាឃុំកញ្ជរ និងសហគមន៍នេសាទ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពីបទពង្រីកផ្ទៃដីកសិកម្ម ឬប្រើប្រាស់ដីក្នុងបំណងផ្សេងៗក្រៅពីកិច្ចអភិវឌ្ឍន៍ វិស័យជលផលនៅក្នុងតំបន់លិចទឹកដែលត្រូវការពារ(តំបន់បី) នៅចំណុច ស្ពានតាថន ភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ តាមកិច្ចចង្អុលការពីថ្នាក់លើអោយជនសង្ស័យ ភ្ជួរស្រែដែលមានស្រូវពង្រោះកំទេចចោលវិញ បច្ចុប្បន្នជនសង្ស័យបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង រងចាំសេចក្ដីសម្រេចពីថ្នាក់លើ។

ចំនួនអ្នកចូលទស្សនា
Flag Counter