ថ្ងៃ អង្គារ៍៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ មករា ឆ្នាំ២០២២ ការិយាល័យផលិតកម្ម និងបសុព្យាបាលបានរៀបចំប្រជុំជាមួយផ្នែកផលិតកម្ម និងបសុព្យាបាលនៃស្រុកក្រុង ដើម្បីបូកសរុបរបាយការណ៍ប្រចាំខែមករា ឆ្នាំ ២០២២ និងលើកទិដៅសម្រាប់ខែបន្ទាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យ មន្ត្រីការិយាល័យ និងមន្ត្រីទទួលបន្ទុកផ្នែកផលិតកម្ម បសុព្យាបាលស្រុកបាកាន ស្រុកតាលោសែន ស្រុកក្រគរ។ លទ្ធផលសម្រេចបានសំខាន់ៗមានដូចជា៖
+ ចំពោះការចេញវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ ត្រូវចេញដោយអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តពោធិ៍សាត់ ស្របតាមសេចក្ដីណែនាំអន្តរក្រសួងលេខ៣២៧ សនណ.សកស ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តទៅ
+ ចំពោះការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ របស់រាជរដ្ឋាភិបាល ក្នុងនោះសេវាផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាកាតព្វកិច្ចរបស់ភ្នាក់ងារបសុពេទ្យ ប្រចាំការនៅសត្តឃាតដ្ឋានប្រភេទ ខ គឺមានសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ ដូច្នេះការិយាល័យផលិតកម្ម និងបសុព្យាបាល បានចាត់បញ្ជូនមន្ត្រីដែលជាភ្នាក់ងារបសុពេទ្យប្រចាំការនៅតាមសត្តឃាតដ្ឋា តាមស្រុក។
+ចំពោះការងារកែលម្អពូជសត្វតាមរយៈការបង្កាត់ពូជគោដោយសិប្បនិម្មិត AI ដោយស្មឿន ដារ៉ូ ដែលមានជំនាញនេះស្រាប់ ត្រូវចូលរួមសហការជាមួយ លោកសោម វេីន ដេីម្បីឱ្យការងារបង្កាត់ពូជគោ កាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត
+ ការងារសាងសង់ឡជីវឧស្ម័នថ្នាក់ជាតិ NBP មានចំនួន ៥ឡ នៅស្រុកបាកាន
+ ការងារបង្កាត់ពូជគោដោយសិប្បនិម្មិត បានចំនួន៣០ក្បាល
+ ស្ថានភាពជំងឺឆ្លងសត្វមានសភាពស្ងប់ស្ងាត់មិនមានអ្វីគួរឲ្យ
កត់សម្គាល់ទេ។
សម្រាប់ទិសដៅអនុវត្តបន្ត
+ មន្ត្រីទទួលបន្ទុកផ្នែកទាំងអស់ត្រូវពង្រឹងស្មារតីទទួលខុសត្រូវ និងក្តាប់ឱ្យបាននូវស្ថានភាពជំងឺឆ្លងសត្វ ព្រមទាំងត្រូវរាយការណ៍ឱ្យទាន់ពេលវេលា។