ថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១១ ខែមករា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ អមដោយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោកប្រធានការិ អភិវឌ្ឍសហគមន៍កសិកម្ម បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍កសិកម្មប្រចាំឆ្នាំ២០២១ និងលេីកទិសដៅឆ្នាំ២០២២ របស់សហគមន៍កសិកម្មចំការខ្លុយសាមគ្គី ភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ដែលមានចូលរួមពីតំណាងអង្គការអភិវឌ្ឍន៍ជនពិការ DDSP អជ្ញាធរភូមិ. ឃុំ និងសមាជិក សមាជិកាសរុបប្រមាណ១៧០រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម