ថ្ងៃពុធ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ មករា ឆ្នាំ២០២២ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានពិនិត្យការដាំបន្លែសុវត្តិភាព របស់ក្រុមបណ្តុំអាជីវកម្ម នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ។ ជាលទ្ធផលការអនុវត្តកន្លងមកបានបង្ហាញថា សមាជិកបណ្តុំបានដាំគ្រប់ៗគ្នា ជាបន្តបន្ទាប់ និងប្រមូលផល បណ្តើរៗហើយ ។ការដាំដុះរបសស់បណ្តុំអាជីវកម្ម ដូចជា៖ ឪឡឹកពណ៌លឿង ការុត ត្រសក់ផ្អែម(សាកល្បង) ខាត់ណាផ្កា ប៉េងប៉ោះឈរ័រី ម្រះ ត្រសក់ទ្រើង ត្រប់ស្រួយ ត្រឡាច សណ្តែកដី ជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម