មាតិកា
សកម្មភាព ចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ នៅ ឃុំកំពង់លួង រហូតដល់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ មករា ២០២២
65

ថ្ងៃពុធ ១០កើត   ខែបុស្ស  ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែមករា  ឆ្នាំ ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល
នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាន លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង សហកាជាមួយគណៈបញ្ជការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក រួមមាន លោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បរិស្ថានស្រុកក្រគរ  យោធាខេត្ដ បានចុះអធិការកិច្ច អប់រំ ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទ នៅ ឃុំកំពង់លួង រហូតដល់ ឃុំក្បាលត្រាច ស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុប ២៤នាក់ មធ្យោបាយកាណូតចំនួន ០៧គ្រឿង ជាលទ្ធផល ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
- របាំងសាច់អួន  ១២ ខ្សែ ប្រវែង ៣៦០០ម៉ែត្រ
- ក្បាលបរចំនួន ចំនួន ០៧ គ្រឿង
- បង្គោលចំរឹងចំនួន ៩៥០ ដើម
-ចាក់លែងកូនត្រីចម្រុះ ២០គីឡូក្រាម
ក្នុងនោះក្រុមការងារបានដោះស្រាយបញ្ហា រវាងអ្នកនេសាទមងរាយជាមួយអ្នកនេសាទដោយឧបករណ៍ចល័តនៅឃុំក្បាលត្រាច។

ចំនួនអ្នកចូលទស្សនា
Flag Counter