ថ្ងៃ ពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ មករា ឆ្នាំ២០២២ លោក ជា ប៊ុនលី នាយសង្កាត់រដ្ឋបាលព្រៃឈើសំពៅមាស និង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ក្រគរ ចុះធ្វើបច្ចុប្បន្នភាព រោងសន្និធិលក់ចែកចាយផល-អនុផលព្រៃឈើចំនួន២កន្លែង របស់ លោកស្រី ធូ រចនា នៅភូមិក្បាលស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និង លោក តាន់ វ៉េងគង់ នៅភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមលទ្ធផលនៃការចុះពិនិត្យក្រុមការងារ ឃើញថា រោងសន្និធិទាំង០២ មានលិខិតអញ្ញាតិធ្វើអាជីវកម្មត្រឹមត្រូវ ដែលចេញពីរដ្ឋបាលខេត្ត និងជាពិសេស បានពន្យល់ពីច្បាប់ព្រៃឈើ និង ការធ្វើអាជីវកម្ម តែឈើស្របច្បាប់ និងមានប្រភពច្បាស់លាស់។ក្នុងករណីក្រុមការខណ្ឌរកឃើញ មានភាពស្របច្បាប់ និងអនុវត្តតាម នីតិវិធីច្បាប់ ទោះបីមានលិខិតអនុញ្ញាត ក៍ដោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម