ថ្ងៃពុធ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ មករា ឆ្នាំ២០២២ លោក ណុប សុភាព នាយសង្កាត់ព្រៃឈើលាច និងក្រុមការងារ រួមជាមួយ ប្រធានគណៈកម្មការសហគមន៍ និងសមាជិក សរុប០៤ នាក់ បានចុះផ្ទៀងផ្ទាត់ព្រំប្រទល់ដីព្រៃសហគមន៍ភូមិគល់ទទឹងដែលមានទំនាស់ភាគខាងលិច ដើម្បីមានមូលដ្ឋានដោះស្រាយទំនាស់ជាមួយក្រុមហ៊ុន ។ជាលទ្ធផលក្រុមការងារបានបង្ហាញថាក្រុមហ៊ុនបានជីកប្រលាយចូលដីសហគមន៍ ចំនួន១.២៤៧ម៉ែត្រ អស់ផ្ទៃដីជាង១៦ហិកតា។ចំពោះការងារបន្តនិងរៀបចំឯកសារសម្រាប់ដោះស្រាយនៅសាលាឃុំសន្ទ្រែ នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២២ ខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម