ថ្ងៃពុធ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំ សម្រាប់ការត្រួតពិនិត្យ សហគមន៍កសិកម្ម ដោយគណៈកម្មាធិការត្រួតពនិត្យ ក្រោមអធិបតីភាពលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក ឃោល ម៉ានី ប្រធានការិយាល័យសវនកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដោយមានការចូលរួមពីក្រុមការងារ ការិយាល័យសវនកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម, ប្រធាន និងអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម, ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០៦នាក់ ដែលមកពីស្រុកចំនួន០៣ គឺស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរសរុបចំនួន ២៤នាក់ ស្រី០៦នាក់ ។ វគ្គបណ្តុះបណ្តាលនេះគាំទ្រថវិកា ដោយថវិកាPBរបស់ការិយាល័យសវនកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹនាំសហគមន៍ក្នុងការត្រួតពិនិត្យ ដោយផ្តោតលើសកម្មភាពសេដ្ឋកិច្ច បញ្ជីគណនេយ្យ និងសកម្មភាពជំនាញរបស់សគមន៍កសិកម្ម និងណែនាំដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំសហគមន៍នឹងទទួលបានចំណេះដឹងបន្ថែមលើសកម្មភាពសេដ្ឋកិច្ច បញ្ជីគណនេយ្យ និងសកម្មភាពជំនាញរបស់សគមន៍កសិកម្ម និងណែនាំដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចរបស់
សហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម