ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែបុស្ស ឆ្នំាឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នំា២០២២ វេលាម៉ោង៩ ព្រឹក នៅសាលប្រជុំមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់មាន ប្រារព្ធពិធីប្រគល់ថវិកាសមាគមមិត្ត បុគ្គលិក កសិកម្ម កម្ពុជា ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងដោយមានការចូលរួមពី លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ មន្រ្តីរាជការ ក្នុងមន្ទីរ និងសាច់ញាតិគ្រួសារសព សមាគម ស.ប.ក បានប្រគល់ប្រាក់ឧបត្ថម្ភសព ចំនួន០២៖
១.គ្រួសារ លោក ឃួន ស៊ន ជូនលោកស្រី ឃួន បូរាណ ជាកូននៃសព ជាសមាជិក ស.ប.ក ចំនួន៦.០០០.០០០រៀល
២.គ្រួសារ សព លោក សេង វិសាល ជូនលោក ស្រី ចាន់ សុខអេង ជាភរិយានៃសព ចំនួន៦.០០០.០០០ លានរៀល ដែលទទួលមរណ:ភាពកាលពី ឆ្នំា២០២១ កន្លងទៅនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម