មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំ សម្រាប់ការត្រួតពិនិត្យ សហគមន៍កសិកម្ម ដោយគណៈកម្មាធិការត្រួតពិនិត្យ
ចេញ​ផ្សាយ ១៤ មករា ២០២២
109

ថ្ងៃព្រហស្បត្តិ៍១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំ សម្រាប់ការត្រួតពិនិត្យ សហគមន៍កសិកម្ម ដោយគណៈកម្មាធិការត្រួតពនិត្យ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក ឃោល ម៉ានី ប្រធានការិយាល័យសវនកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដោយមានការចូលរួមពីក្រុមការងារ ការិយាល័យសវនកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម, ប្រធាន និងអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម, ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០៦នាក់ ដែលមកពីស្រុកចំនួន០៣ គឺស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរសរុបចំនួន ២៤នាក់ ស្រី០៥នាក់ ។ វគ្គបណ្តុះបណ្តាលនេះគាំទ្រថវិកា ដោយថវិកាPBរបស់ការិយាល័យសវនកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹនាំសហគមន៍ក្នុងការត្រួតពិនិត្យ ដោយផ្តោតលើសកម្មភាពសេដ្ឋកិច្ច បញ្ជីគណនេយ្យ និងសកម្មភាពជំនាញរបស់សហគមន៍កសិកម្ម និងណែនាំដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍។  
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំសហគមន៍នឹងទទួលបានចំណេះដឹងបន្ថែមលើសកម្មភាពសេដ្ឋកិច្ច បញ្ជីគណនេយ្យ និងសកម្មភាពជំនាញរបស់សហគមន៍កសិកម្ម និងណែនាំដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចរបស់
សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter