ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្ត្រ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំក្រវាញ បានចុះ ពិនិត្យការដាំបន្លែសុវត្តិភាព របស់ក្រុមបណ្តុំអាជីវកម្ម នៅភូមិអូរឬស្សី ភូមិក្របៅជ្រុំ ភូមិបាក់ចិញ្ចៀន កំពុងខ្ទុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។ ជាលទ្ធផល សមាជិកបណ្តុំបានដាំគ្រប់ៗគ្នា ជាបន្តបន្ទាប់ និងបានប្រមូលផល បណ្តើរៗហើយ ។ ការដាំមានដូចជា ពោតស ឪឡឹក ស្ពៃក្រញ៉ាញ់ ម្រះ ត្រសក់ទ្រើង និងសណ្តែកកួរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម