ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នំា២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងក្រុមការងារ បានចុះទៅត្រួតពិនិត្យ និងតាមដានស្ថានភាពការដំាដុះបន្លែសុវត្ថិភាព របស់ក្រុមកសិករនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ កសិករឈ្មោះ អ៊ុន លក្ខិណា បានលើកឡើងថា គាត់បានដំា ម្រះលើ ដី ១០អា កំពុងប្រមូលផលបណ្តើរៗ ទទួលបានផលចំនួន ១.៨០០គ.ក លក់ចេញក្នុងតម្លៃ ៣.០០០រៀល/គ.ក ចំណូលទទួលបានសរុប ៥.៤០០.០០០រៀល។ចំពោះខាត់ណាដើម ផ្ទៃដី៣អា (កំពុងថែទំា) និង ខាត់ណាផ្កា ផ្ទៃដី៥អា (កំពុងថែទំា)។
លោកប្រធានមន្ទីរបានលើកទឹកចិត្ត ឱ្យកសិករដាំធ្វើយ៉ាងណា ត្រឹមត្រូវតាមបច្ចេកទេសកសិកម្មល្អ និងពង្រីកការដាំដុះបន្ថែម និងការចិញ្ចឹមសត្វជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម