ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២២ ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងខណ្ឌរដ្ឋបាលជលផល បានសហការជាមួយអាជ្ញាធរឃុំស្នាអន្សា ដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែក មានការចូលរួមពី លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍ សហគមន៍នេសាទកំពង់ប្រាក់ បានចុះពិនិត្យ ការកាប់ឆ្ការទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្ត្រឃុំស្នាអន្សា ប្រទះឃើញមានការកាប់ឆ្ការទន្រ្ទានព្រៃលិចទឹកនៅចំនុចបឹងកក់ ត្រង់និយាមការ :
១- ទីតាំងទី១ មានផ្ទៃដី ទំហំ ០,៨៤ហិចតា ត្រង់និយាមកា
X= ៤០៧២៩០ Y= ១៣៨៩៧៧១
X= ៤០៧០៥១ Y= ១៣៨៩៧៤១
២- ទីតាំងទី២ មានផ្ទៃដី ទំហំ 0,២៤ហិចតា ត្រង់និយាមកា
X= ៤០៧៤៤៧ Y= ១៣៨៩៦៣០
X= ៤០៧៥៣០ Y= ១៣៨៩៦២៣
ចំពោះដីត្រង់និយាមកាខាងលើ ក្រុមការងារនឹងកំណត់អត្តសញ្ញាណ ដើម្បីរៀបចំសំណុំរឿង បញ្ចូនទៅតុលាការ តាមនិតិវិធីច្បាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម