ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នំា២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងក្រុមការងារ បានចុះទៅត្រួតពិនិត្យ និងតាមដានស្ថានភាពការដំាដុះបន្លែសុវត្ថិភាព របស់កសិករ ផែ រី អាយុ ៥១ ឆ្នាំ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ដំណាំបន្លែខាត់ណាផ្កា ផ្ទៃដី១០អា កំពុងថែទាំ។
លោកប្រធានមន្ទីរបានលើកទឹកចិត្ត ឱ្យកសិករដាំធ្វើយ៉ាងណា ត្រឹមត្រូវតាមបច្ចេកទេសកសិកម្មល្អ និងពង្រីកការដាំដុះបន្ថែម និងការចិញ្ចឹមសត្វជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម