មាតិកា
សិក្ខាសាលា ស្តីពី ការរៀបចំផែនការលម្អិតសម្រាប់ការអនុវត្ត គម្រោងលើកកំពស់ផលិតផលកសិកម្ម ដើម្បីតម្រូវការទីផ្សារ (គម្រោងប្រូម៉ាឃីត) នៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ មករា ២០២២
110

ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្កូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២  លោកស្រី ជ័យ ចន្នី អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមក្នុងសិក្ខាសាលា ស្តីពី ការរៀបចំផែនការលម្អិតសម្រាប់ការអនុវត្ត គម្រោងលើកកំពស់ផលិតផលកសិកម្ម ដើម្បីតម្រូវការទីផ្សារ (គម្រោងប្រូម៉ាឃីត) នៅមន្ទីរពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី៖ មន្ទីរពាណិជ្ជកម្ម, មន្ទីរកសិកម្ម រុក្ខប្រមាញ់​ និងនេសាទ, ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន, ស្រុកកណ្តៀង, ស្រុកភ្នំក្រវាញ, អង្កការ ADRA, តំណាងគណៈកម្មការសហគមន៍កសិកម្មចំនួន ៥, តំណាងអ្នកលក់ធាតុចូល ១នាក់ សរុប ២៤នាក់ ស្រ្តី ៨នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter