មាតិកា
ការទទួលស្វាគមន៍ ប្រតិភូវិទ្យាស្ថានស្រាវជ្រាវ ដឹកនាំដោយ លោកស្រី Nurmi Pangesti តំណាងវិទ្យាស្ថាន IRRI ប្រចាំកម្ពុជា នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ មករា ២០២២
191

ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករាឆ្នំា២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងទទួលស្វាគមន៍ ប្រតិភូវិទ្យាស្ថានស្រាវជ្រាវ ដឹកនាំដោយ លោកស្រី Nurmi Pangesti តំណាងវិទ្យាស្ថានIRRI ប្រចាំកម្ពុជា រួមដំណើរ លោក អ៊ុច ចាន់ថុល ទីប្រឹក្សាជាតិ នៅសាលប្រជុំមន្ទីរ ដោយមានការចូលរួមពីការិយាល័យជំនាញសរុប ០៨ នាក់ ស្រី២នាក់ ។ ក្នុងកិច្ចជំនួបពិភាក្សាការងារសំខាន់ៗដូចជា៖

  • ស្ថានភាពគម្រោងដែលកំពុងអនុវត្តលើវិស័យកសិកម្មក្រោមកិច្ចសហការជាមួយមន្ទីរកសិកម្មខេត្ត ។
  • ដំណំាសំខាន់ៗ ក្នុងខេត្តពោធិ៍សាត់
  • ការចូលរួមរបស់ស្រ្តីក្នុងវិស័យកសិកម្ម
  • ផលប៉ះពាល់ក្នុងកំឡុងការរីករាលដាលជំងឺកូវីត១៩
  • បញ្ហាប្រឈមនានាដល់វិស័យកសិកម្មជាដើម។
    ក្នុងពេលនោះដែរ ក្រុមការងារគម្រោង IRRI បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ផងដែរ ។
ចំនួនអ្នកចូលទស្សនា
Flag Counter