មាតិកា
ការចុះទៅរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅចំនុចប្រឡាយតាពេជ្រ និងព្រែកស្ដេចក្មេង ព្រំប្រទល់ខេត្ត​ពោធិ៍សាត់​ និងខេត្ត​កំពង់ឆ្នាំង​
ចេញ​ផ្សាយ ២០ មករា ២០២២
118

ថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែ មករា  ឆ្នាំ ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមានកម្លាំងសង្កាត់ជលផលកំពង់លួង សហកាជាមួយគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក រួមមាន៖ កងរាជអាវុធហត្ថខេត្ត-ស្រុកក្រគរ បរិស្ថាន, យោធាខេត្ដ ដោយប្រើកម្លាំងសរុប ១៦នាក់ មធ្យោបាយកាណូតចំនួន ០៤គ្រឿង ចុះទៅរុះរើ និង​បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នៅចំនុចប្រឡាយតាពេជ្រ និងព្រែកស្ដេចក្មេង ព្រំប្រទល់ខេត្ត​ពោធិ៍សាត់​ និង​ខេត្ត​កំពង់ឆ្នាំង​ ជាលទ្ធផលបាន ០១ ករណី រុះរើបំផ្លាញចោល វត្ថុតាងរួមមាន៖

- របាំងសាច់អួនចំនួន ៨ខ្សែ ប្រវែង ២.០០០ម៉ែត្រ

- លូកងសាច់អួនចំនួន ១៤ គ្រឿង

- បង្គោលចំរឹងចំនួន ៣៥០ ដើម

 - ចាក់លែងកូនត្រីចម្រុះ ៤៥ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter