មាតិកា
សកម្មភាព រុះរើនិងបំផ្លាញចោលនៅ ចំនុចចំណងក្របីឃុំ ស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ មករា ២០២២
126

ថ្ងៃសៅរ៍ ០៥រោច  ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែ មករា  ឆ្នាំ ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ឆាយ មន នាយរងខណ្ឌ រួមមានលោកនាយផ្នែកក្រគរ នាយសង្កាត់ជលផលកំពង់លួង សហកាជាមួយ យោធាខេត្ដដោយប្រើកម្លាំង សរុប ១៤នាក់ មធ្យោបាយកាណូតចំនួន ០៣គ្រឿង ចុះទៅរុះរើនិងបំផ្លាញចោលនៅ ចំនុចចំណងក្របីឃុំ ស្នាអន្សា ស្រុកក្រគរ ។​ ជាលទ្ធផលបាន ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន:

- របាំងសាច់អួនចំនួន ៣ខ្សែ ប្រវែង ៦៥០ម៉ែត្រ
- លូកងសាច់អួនចំនួន ១ គ្រឿង

- បង្គោលចំរឹងចំនួន ១៥០ ដើម

 - ចាក់លែងកូនត្រីចម្រុះ ៥០​ គីឡូក្រាម

 

ចំនួនអ្នកចូលទស្សនា
Flag Counter