ថ្ងៃសៅរ៍៥រោច ខែបុស្ស ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នំា២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងក្រុមការងារ បានចុះទៅត្រួតពិនិត្យ និងតាមដានស្ថានភាពការដំាដុះបន្លែសុវត្ថិភាព របស់ក្រុមកសិករ ចាប សៅរី ភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ កសិករ បានលើកឡើងថា គាត់បានដាំ ប៉េងប៉ោះ ផ្ទៃដី ៣អា កំពុងប្រមូលផល ទទួលបានបរិមាណផល សរុប ៣៣០គ.ក លក់ចេញតំលៃ៤៥០០រៀល/គ.កនិង ទទួលបានប្រាក់ចំណូលសរុប១.៤៨៥.០០០រៀល ។ចំពោះការដាំ ខាត់ណាផ្កា វិញ បានដាំលើផ្ទៃដី ៣អា និងកំពុងប្រមូលផលផងដែរ
ទទួលបរិមាណបានសរុប ៦០០គ.ក លក់ចេញតំលៃ ៤៥០០រៀល/គ.ក និង ចំណូលទទួលបានសរុប ២.៧០០.០០០រៀល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម