នាថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពនឹងគ្នា ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ នៅបរិវេណបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, តំណាងអាជ្ញាធរអគ្គិសនី, អភិបាលរងនៃគណៈអភិបាលខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, ក្រុមការងារ, អាជ្ញាធរស្រុក ឃុំ និងបងប្អូនកងកម្លាំងប្រមាណជិត៨០០នាក់ ។
អំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ រួមមាន៖ មីម៉ាម៉ា៤០០កេស, ប៊ីចេង១៥បាវ, ត្រីខកំប៉ុង៥០កេស, ត្រីងៀត១០០គីឡូក្រាម, សាច់ក្រក១០០គីឡូក្រាម, ឆៃប៉ូវ១០០គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ៧០០យួរ, ស្ករត្នោត២០០គីឡូក្រាម, ម៉ាស១៤កេសធំ ស្មើនឹង៧០០ប្រអប់ និងអាល់កុល២៤០លីត្រ ។