នៅថ្ងៃអង្គារ ៨រោច ខែ បុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំ បូកសរុបសកម្មភាព និងលទ្ធផលប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្តរ ឆ្នាំ២០២២ របស់គណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តពោធិ៍សាត់ ក្រោមអធិបតីយភាព ឯកឧត្តម ផៃ សេងហួត អនុប្រធានគណ:កម្មាធិការ គ ក ស ក នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដែលការអញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះមាន៖ សមាជិកគណ:កម្មាធិការ គ ក ស ក ក្រុង/ ស្រុកទាំង ៧ ,សមាជិក គ ក ស ក តាមបណ្តាមន្ទីរជុំវិញខេត្ត, កងរាជអាវុធហត្ថ, ស្នងការដ្ឋាននគរបាល សរុបចំនួន ៣០ នាក់ ស្រី ២៨ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម