ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៦ ខែមករា ឆ្នាំ២០២២ សង្កាត់ រដ្ឋបាលព្រៃឈើបាកាន ចូលរួមជាមួយផ្នែករដ្ឋបាលព្រៃឈើក្រគរ បានចុះធ្វើបច្ចុប្បន្នភាពរោងសន្និធិទិញ.លក់ផលអនុផលព្រៃឈើចំនួន០៣កន្លែង
១. ឈ្មោះ ង៉ូវ ឈាង ភេទ ប្រុស អាយុ ៥៥ឆ្នាំ សញ្ជាតិ ខ្មែរ អាស័យដ្ឋាន៖ ភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
២. ឈ្មោះ ខា ទី ភេទ ប្រុស អាយុ ៤៦ឆ្នាំ សញ្ជាតិ ខ្មែរ អាស័យដ្ឋាន៖ ភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
៣. ឈ្មោះ ជា សេង ភេទ ប្រុស អាយុ ៦៧ឆ្នាំ សញ្ជាតិ ខ្មែរ អាស័យដ្ឋាន៖ ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមលទ្ធផលនៃការចុះពិនិត្យក្រុមការងារ ឃើញថា រោងសន្និធិទាំង០៣កន្លែងខាងលើនេះ មានលិខិតអញ្ញាតិធ្វើអាជីវកម្មត្រឹមត្រូវ ដែលចេញពីរដ្ឋបាលខេត្ត និងជាពិសេស បានពន្យល់ពីច្បាប់ព្រៃឈើ និងការធ្វើអាជីវកម្ម តែឈើណាដែលស្របច្បាប់ និងមានប្រភពច្បាស់លាស់ប៉ុណ្ណោះ ។ ក្នុងករណីបើក្រុមការខណ្ឌរកឃើញថាមានភាពមិនស្របច្បាប់ទេនោះ ក្រុមការងារ នឹងចុះអនុវត្តតាម នីតិវិធីច្បាប់ បើទោះជាមានលិខិតអនុញ្ញាតក៍ដោយចុះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម