ថ្ងៃ ពុធ ០៩រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេសកសិកម្មល្អ បានចុះពិនិត្យការដាំដុះដំណាំបន្លែ ដំណាំឈើហូបផ្លែ និងការប្រមូលផលបន្លែរបស់ក្រុមកសិករ នៅ ភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្តពោធិ៍សាត់ ។
៚តាមការពិនិត្យ និងជួបជាមួយ កសិករ ឈ្នោះ វៀង នឿន ភេទ ស្រី អាយុ ៥០ ឆ្នាំ បានកំពុងប្រមូលផលផ្លែមៀន ដែលដាំលើផ្ទៃដី ទំហំ ១០ អា ប្រមូលផលបាន ៦៣០គ.ក្រ លក់ក្នុងតម្លៃ ៤.០០០ រៀលក្នុងមួយគីឡូក្រាម លក់អោយម៉ូយនៅផ្សារភួ ពុយពោធិ៍សាត់ ហើយបច្ចុប្បន្ននេះ មិនទាន់ប្រមូលផលអស់នៅឡើយទេ ៚៚បន្ថែមពីការដាំមៀន កសិករ បានដាំត្រប់ស្រួយផ្ទៃដី ទំហំ ២០ អា ប្រមូលផលបាន ៤៨០ គីឡូក្រាម ប្រមូលផលបានទើបតែ ៣ លើក ដោយក្នុង១ លើកប្រមូលផលបាន ១៦០ គីឡូក្រាម លក់ក្នុងតម្លៃ ២.៧០០ រៀល ក្នុង ១ គីឡូក្រាម ។ ដោយឡែកដំណាំម្រះ ដាំបាន ផ្ទៃដី ៥ អា ទើបតែប្រមូលផលបាន ៣៥០ គីឡូក្រាម ប៉ុណ្ណោះ ដោយលក់ក្នុងតម្លៃ ២.៧០០ រៀលក្នុង១គីឡូ និងខាត់ណាផ្កាព៍ណខៀវ ផ្ទៃដីទំហំ ៥ អា កំពុងប្រមូលផលបានចំនួន ៨០ គីឡូ លក់ក្នុងតម្លៃ ៦.០០០ រៀលក្នុង១គីឡូ និងបន្តប្រមូលផលបន្ថែម ។ ក្រៅពីនេះ កសិករ វង នឿន បានដាំដំណាំផ្សេងៗទៀតដូចជា ប៉េងប៉ោះឈើរី (កំពុងចេញផ្កា និងក្តិប) ការ៉ុត និងត្រសក់ផ្អែម ថែមទៀត ។