មាតិកា
លទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៧ មករា ២០២២
56

៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវប្រាំង ២០២១-២០២២៖ផែនការ ៩.៥០០ ហត អនុវត្តបាន៣៩.៤៩៩ ហត ស្មើ៤១៥,៧៨%
២- ដំណាំរួមផ្សំ​ និងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង៖ អនុវត្តបានសរុប ៥៩០ហ.ត ស្មើ ៨០,៩៣%​ផែនការប្រចាំឆ្នាំ​ ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ២៤៥ហ.ត,ល្ពៅ ៤៦ហ.ត, ពោតស១៩៦ហ.ត ម្ទេសគ្រប់ប្រភេទ ៨ហ.ត ដំឡូងជ្វា ២១ហ.ត ឪឡឹក ៧៣ហ.ត និងម្នាស់ ១ហ.ត​ ។
៣.ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖ អនុវត្តបានសរុប ៣.១៩២ហ.ត​ ស្មើ៣៧,១០%​ ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត  ក្នុងនោះ ពោតក្រហម៤៥៦ហ.ត អំពៅ៩៣ហ.ត ដំណាំល្ង​ ៥១ហ.ត សណ្តែកបាយ ៨៩ហ.ត សណ្តែកអង្គុយ ៩៦ហ.ត សណ្តែកដី​ ៨៥ហ.ត ដំឡូងមី ២.៣០៤ហ.ត សណ្តែកសៀង ១៤ហ.ត ត្រាវ ១ហ.ត សាគូ​ ១ហ.ត និងខ្ញី ២ហ.ត ។
៤.ការមូលផលស្រូវប្រាំងឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២៖ អនុវត្តបាន ៣៩.៤៩៩ហ.ត ស្មើនឹង​ ៣១,៩២% ក្នុងនោះមានផ្ទៃដីខូចខាតចំនួន ២.៩៧៦ហ.ត ផ្ទៃដីស្តារឡើងវិញបាន ២.៤២៩ហ.ត ផ្ទៃដីប្រមូលផលបាន ៣៨.៩៥២ហ.ត ស្រូវបែកផ្កាចំនួន ២៣.០០៩ហ.ត ស្រូវទុំចំនួន ១៩.៧២៦ហ.ត និងច្រូតកាត់បាន ១២.៤៣៣ហ.ត​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter