ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទីទី ២៧ ខែមករា ឆ្នាំ ២០២២ កំលាំងសង្កាត់រដ្ឋបាលជលផលកំពង់លួងផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយ លោក ភុន សុវណ្ណា សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិរដ្ឋបាល ឃុំអូរសណ្តាន់ យោធាខេត្តមេភូមិចុងខ្លុង បានចាប់ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ពីបទ ឈូសឆាយព្រៃលិចទឹកនៅចំនុច ភូមិចុងខ្លុង ឃុំ អូរសណ្ដាន់ ស្រុកក្រគរ និងវត្តុតាង ត្រាក់ទ័រចំនួន ១គ្រឿង ដីព្រៃលិចទឹក ចំនួន ៥ហិកតា ត្រូវបានដកហូត ។ ចំពោះ ជនសង្ស័យ និងវត្តុតាងទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនិតិវិធី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម