មាតិកា
សកម្មភាពត្រួតពិនិត្យរបស់មន្ត្រីប្រចាំការនៅសត្តឃាតដ្ឋាន ក្រុងពោធិ៍សាត់រកឃើញជ្រូកសាច់ពីរក្បាលងាប់ដោយការដឹកជញ្ជូនខុសបច្ចេកទេស
ចេញ​ផ្សាយ ២៨ មករា ២០២២
59

ថ្ងៃព្រហស្បតិ៍​ ១០រោច​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពស​២៥៦៥​ ត្រូវនឹងថ្ងៃទី ២៧​ ខែមករា ឆ្នាំ ២០២២​ នៅ​ក្នុង​ដំណើរ​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​ប្រចាំ​ការ​នៅ​សត្តឃាត​ដ្ឋាន​ក្រុង​ពោធិ៍សាត់​ ឃើញ​មាន​ជ្រូក​សាច់​ចំនួន​០២ក្បាល​ បាន​​ងាប់​ដោយ​សារ​ការ​ដឹកជញ្ជូន​ខុស​បច្ចេកទេស​ ក្នុងចំណោមជ្រូក២៨ក្បាលដែលទំលាក់ក្នុង សត្តឃាតដ្ឋាន ។ សាកសព​ជ្រូក​ទាំង​០២​ក្បាល​នេះ​ មន្ត្រី​ជំនាញ​បសុពេទ្យ​​បាន​ធ្វើ​ការ​ដក​ហូត​រង់​ចាំ​ដោះស្រាយ​តាម​នីតិវិធី​​ ចំពោះ​ករណី​ខាងលើ​នេះ​ក្រុមហ៊ុន​បេតា​ហ្គ្រោ​បាន​ឯកភាព​ប្រគល់​សាកសព​​ជ្រូក​មក​ឱ្យ​មន្ត្រី​ជំនាញ​ដើម្បី​​អនុវត្ត​វិធានការ​បច្ចេកទេស ។ ហើយរាល់​ការ​ចំណាយ​​ក្នុង​ការ​ជីក​កប់​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ទាំង​ស្រុង​ និង​បាន​បញ្ចប់​ករណី​ខាងលើ​នៅ​វេលា​ម៉ោង​៣:៤០​នាទី​រសៀល​ថ្ងៃទី​២៧ ​ខែ​មករា​ ឆ្នាំ​២០២២ ។

ចំនួនអ្នកចូលទស្សនា
Flag Counter