ថ្ងៃព្រហស្បត្តិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារ បានចុះពិនិត្យដំណាំបន្លែ របស់កសិករ ឈ្មោះ សឿ គាសំរេច ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិ ធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត ។ កសិករ បានដាំដំណាំ ត្រសក់ ផ្ទៃដី ទំហំ ១៥អា ,ប៉េងប៉ោះឈើរី ទំហំ ១៥ អា ,ឪឡឹកពណ៌លឿង ផ្ទៃដី ទំហំ ១៥ អា និងម្ទេសដៃនាង ផ្ទៃដីទំហំ ៥ អា ។ តាមការសង្កេត និងតាមបច្ចេកទេស ដំណាំទាំងអស់នៅក្នុងដំណាក់កាលចេញផ្កា នៅឡើយទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម