ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង៩:៣០ នាទីព្រឹក លោក សុខ ប្រសិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើ ឈើតុំ បានចូលរួមសហការជាមួយ មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់, កងរាជអាវុធហត្ថខេត្ត និងកងអនុសេនាតូចលេខ២ បានឃាត់ចាប់ឈើអារ (រាជថ្កុល) ចំនួន៤៧សន្លឹក នៅចំណុចកំពុងក្រូច ស្ថិតនៅក្នុងដែនជំរកអភិរក្សសត្វព្រៃភ្នំឪរ៉ាល់ ហើយបានដឹកមករក្សាទុកនៅស្នាក់ការបរិស្ថាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម