មាតិកា
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើ រួមនិងលោកមេភូមិ បានចុះពិនិត្យ រាប់ និងវាស់ ដើមឈើទាលនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ មករា ២០២២
110

ថ្ងៃសុក្រ​ ១១រោច​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស ​២៥៦៥​ ត្រូវនឹងថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើ រួមនិងលោកមេភូមិកំពង់ឡ បានចុះពិនិត្យ រាប់ និងវាស់ ដើម្បីវាយតម្លៃដើមឈើទាលចំនួន៥ដើម ក្នុងដីចំការរបស់ លោក ងួន សុះ ភេទ ប្រុស អាយុ ៥៦ឆ្នាំ និង​ប្រពន្ធឈ្មោះ ឌី តែ ភេទ ស្រី អាយុ ៥៨ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោក ងួន សុះ បានលក់ឈើទាលចំនួន ០៥ដើម ទៅឱ្យ ឈ្មោះ ចេត ស្រីនាង ភេទ ស្រី អាយុ ២៥ឆ្នាំ ដែលមានទីតាំងស្ថិតនៅភូមិ តាកែវលើ ឃុំ ត្នោតជុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងយកទៅដាក់ក្នុងរោងសន្និធិ ទិញ-លក់ ផល.អនុផលព្រៃឈើ ។ ដែលមានអ្នកចូលរួមសរុបចំនួន ៥នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter