ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព និងជម្រុញការអនុវត្តសកម្មភាព RUSH-IT ជាមួយមន្រ្តីអនុកម្មវិធីថ្នាក់ស្រុក និង CEWs ក្រោមអធិបតីភាពលោកឡាយ វិសិដ្ឋ ប្រធានមន្ទី លោកហៃ ធូរ៉ា អនុប្រធានមន្ទីរទទួលបន្ទុកកម្មវិធី ASPIRE លោក ហ៊ន់ សុវណ្ណ មន្រ្តីទទួលបន្ទុកM&E/RUSH-IT លោកស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត និងមន្រ្តីអនុវត្តអនុកម្មវិធីថ្នាក់ស្រុក និង ភ្នាក់ងារផ្សព្វផ្សាយឃុំទាំងអស់ សរុបចំនួន៤៣នាក់ បានចូលរួមក្នុងកិច្ចប្រជុំ។
លោកប្រធានមន្ទីរ បានសង្កត់ធ្ងន់ពីសកម្មភាពការងារដែលតម្រូវបំពេញឱ្យបានទាន់ពេលវេលារបស់ថ្នាក់ជាតិ គ្រប់់ភ្នាក់ងារCEWs ទាំងអស់ មានចំងល់ត្រូវហ៊ានសាកសួរ និងយកទៅអនុវត្តបានត្រឹមត្រូវ ។ បន្ទាប់ពីមតិស្វាគមន៍និងបើកកម្មវិធីកិច្ចប្រជុំដោយប្រធានមន្ទីរ រូចមក លោក ហ៊ន់ សុវណ្ណ មន្រ្តីទទួលបន្ទុកការងារ RUSH-IT បានធ្វើបទបង្ហាញពីវឌ្ឍនភាព និងការងារបច្ចេកទេសសំខាន់ៗបន្ថែម លើការរៀបចំកិច្ចការ RUSH-IT តាមឃុំគោលដៅ តាមចំនួនតួលេខដែលតម្រូវបញ្ចូនទិន្នន័យ និងការរៀបចំសំណើរជាក់លាក់ និងកតា្តមួយចំនួនដែលបង្ករភាពយឹតយ៉ាវរាំងស្ទះ ដោយបង្ហាញពីវិធីដោះស្រាយលើកិច្ចការនេះ។ អង្គប្រជុំបានធ្វើការពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងចែករំលែកបទពិសោធន៍ពីភ្នាក់ងារCEWs ដែលបានរៀបចំការងារនេះបានល្អដល់អង្គប្រជុំដើម្បីរៀបចំឱ្យបានត្រឹមត្រូវតាមការណែនាំពីមន្រ្តីទទួលបន្ទុកRUSH-IT ថ្នាក់ខេត្ត និងថ្នាក់ជាតិ (ក្រុមហ៊ុន Bronx) និងធ្វើការឯកភាពគ្នាជម្រុញការអនុវត្តឱ្យបានលឿនតាមអាចធ្វើទៅបាន ។ ជាកិច្ចបញ្ចប់លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរទទួលបន្ទុកអនុកម្មវិធីASPIRE បានធ្វើការណែនាំបន្ថែម ដល់មន្រ្តីអនុវត្តអនុកម្មថ្នាក់ស្រុក ជួយសហការនិងគាំទ្រ ជម្រុញ ភ្នាក់ងារCEWs តម្រូវឱ្យចុះអនុវត្តការងារនេះឱ្យសម្រេចបានតាមផែនការ មុនកាលកំណត់របស់ថា្នក់ជាតិ ។