ថ្ងៃ សុក្រ ១១ រោច ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ និងថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរបានចូលរួមក្នុងពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ចំនួន០៣ភូមិ គឺ ភូមិក្របៅជ្រុំ ភូមិចាន់សេរី និង ភូមិស្រែជង ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងបរិវេណ វត្តចាន់សេរី ស្ថិតនៅក្នុង ភូមិចាន់សេរី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីយភាព ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការរដ្ឋបាលគ្រប់គ្រងដីធ្លី ដោយមានការអញ្ចើញចូលរួមពី លោក ឱន សុធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់, លោក ហេង សុភាណា អភិបាលនៃគណ:អភិបាលស្រុកភ្នំក្រវាញ, កងរាជអាវុធហត្ថទាំង៣ ,មន្ទីរអង្គភាពពាក់ព័ន្ធ ,អាជ្ញាធរ ឃុំ និងភូមិ ប្រជាពលរដ្ឋ សរុបចំនួន ១២៥ នាក់ ស្រី ៩៧ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម