មាតិកា
សិក្ខាសាលាស្ដីពីការបើកគម្រោងកសាងសមត្ថភាព​ សហគមន៍ អោយធន់ទៅនឹងការប្រែប្រួលបរិស្ថាន​ នៅសណ្ឋាគារ​ សេនជូរី​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៩ មករា ២០២២
115

ថ្ងៃ​សុក្រ​ ១១រោច​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ត្រូវនឹងថ្ងៃទី ២៨ខែមករា ឆ្នាំ ២០២២​ នៅសណ្ឋាគារសែនជូរី លោក ឡាយវិសិដ្ឋ​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាបើកគម្រោងកសាងសមត្ថភាព​ សហគមន៍អោយធន់ទៅនឹងការប្រែប្រួលបរិស្ថាន​ ។ សិក្ខាសាលានេះមានការចូលរួមពី​ មន្ទីរកសិកម្ម នាយខណ្ឌជលផល មន្ទីរបរិស្ថាន អភិបាល​ អភិបាលរងស្រុក លោកមេឃុំ គណកម្មការសហគមន៍​នេសាទទាំង៨ អង្គការដៃគូនៃ ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ។ គម្រោងនេះរៀបចំដោយអង្គការពន្លឺកុមារ អនុវត្ត​ចាប់​ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១​ ដល់ថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៣ ។

ចំនួនអ្នកចូលទស្សនា
Flag Counter