ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហការ ផ្តល់សេវាបច្ចេកទេសកសិកម្មជាមួយក្រុមហ៊ុនសីហាផៅរិច ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ការិយាល័យជំនាញសំខាន់ សរុប ១០រូប ស្រី ០១រូប ។
កិច្ចប្រជុំនេះក្នុងគោលបំណង:
១.ពិភាក្សាពីលទ្ធផលការងារក្នុងការគាំទ្រការផ្តល់សេវាបច្ចេកទេសកសិកម្ម
២.រៀបចំក្រុមការងារផ្សព្វផ្សាយនិងផ្តល់សេវាបច្ចេកទេសបន្ថែម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម